បុរសដែលមានលក្ខណៈទាំង ៥ យ៉ាងនេះ ​ច្បាស់​ជា​ជោគជ័យ ហើយ​ឆាប់​បង្កើត​អាជីព​ដ៏​អស្ចារ្យ ជីវិតរឹតតែរុងរឿង

លក្ខណៈ​ទូទៅទាំង ​៥ ​យ៉ាង​របស់​បុរស​ក្លាហាន​ ដែល​ងាយ​នឹង​ក្លាយជា​អ្នកមាន និង​ជោគជ័យ​បំផុត ជីវិតរឹតតែរុងរឿងយ៉ាងឆាប់រហ័ស។ ១. មនុស្សគោរពពាក្យសម្ដី និយាយហើយត្រូវតែធ្វើឱ្យបាន ក្នុងជីវិត បើអ្នកនិយាយអ្វីមួយ អ្នកត្រូវតែធ្វើវា។ បើអ្នកស្បថ អ្នកត្រូវតែធ្វើវា “កុហកម្ដង លែងជឿមួយជីវិត”។ ប្រាកដណាស់ គ្មាននរណាម្នាក់នឹងជឿអ្វីដែលអ្នកនិយាយនោះទេ ព្រោះអ្នកបាននិយាយ តែធ្វើមិនបាន។ សម្រាប់​មនុស្ស​ក្លាហាន រាល់​ពាក្យ​ដែល​គេ​និយាយ​ត្រូវ​បាន​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ដូច្នេះ​ហើយ​ពេល​គេ​និយាយ​គេ​ច្បាស់​ជា​ធ្វើ​ ហើយ​ពេល​ខ្លះ​ល្អ​ជាង​អ្វី​ដែល​គេ​និយាយទៅទៀត។ បុរស​ដែល​មាន​ភាព​ក្លាហាន​ត្រូវ​តែ​អាច​ធ្វើ​ការងារ​បាន​ពិត​ប្រាកដ មិន​និយាយ​អួតអាង មិន​ប្រាថ្នា​ចង់​បានលាភសក្ការៈ ហើយ​នៅ​ឆ្ងាយ​ពី​ការពិតនោះឡើយ។ ពួកគេនឹងបង្ហាញការគោរពចំពោះអ្នក ដោយធ្វើតាមអ្វីដែលពួកគេបាននិយាយ។ ២. ​មាន​ចិត្ត​ខ្ជាប់ខ្ជួន មិន​រាថយពេល​ជួប​ការ​លំបាក មិន​ថា​បុរស​ធ្វើ​ការងារ ឬ​ជួបបញ្ហា​អ្វី​នោះ​ទេ គាត់​ត្រូវ​មាន​ការ​យល់​ឃើញ និងមានការ​អត់ធ្មត់ខ្ពស់។ ជីវិតមានការលំបាក និងឧបសគ្គជាច្រើនកំពុងរង់ចាំ។ បើ​គ្មាន​ការ​តាំង​ចិត្ត​និង​ការ​តស៊ូ​ទេ តើ​បុរស​អាច​ទទួល​បាន​ជ័យ​ជម្នះ​ចុង​ក្រោយ​ដោយ​របៀប​ណា? មនុស្ស​ដែល​មិន​ចុះ​ចាញ់​នឹង​ការ​លំបាក​ អាច​គ្រប់​គ្រង​ជោគ​វាសនា​របស់​ខ្លួន​បាន។ ពួកគេរៀនពីរបៀបក្លាយជាមនុស្សចាស់ទុំ និងឈ្លាសវៃជាងមុន តាមរយៈការបរាជ័យ និងសេចក្ដីទុក្ខវេទនា។ មនុស្សបែបនេះនឹងទទួលបានជោគជ័យក្នុងពេលដ៏ខ្លីខាងមុខនេះ។ ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​មិន​មាន​ភាព​ក្លាហាន តែង​តែ​ខ្លាច​ការ​លំបាក ទោះ​បី​ជា​លំបាក​តិច​តួច​ក៏​ដោយ តែងតែត្អូញត្អែរ មនុស្សបែបហ្នឹង មិនអាចជោគជ័យក្នុងជីវិតជាដាច់ខាត។ … Continue reading បុរសដែលមានលក្ខណៈទាំង ៥ យ៉ាងនេះ ​ច្បាស់​ជា​ជោគជ័យ ហើយ​ឆាប់​បង្កើត​អាជីព​ដ៏​អស្ចារ្យ ជីវិតរឹតតែរុងរឿង